លោកជំទាវ ម៉ែន សំអន បានចាត់តំណាងឱ្យដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់លោក ហេង សួរ និងលោក ហេង ណន ដែលទទួលមរណភាពក្នុងជន្មាយុ៧៦ឆ្នាំ


(ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូគណៈចលនាមហាជនចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហេង សួរ និងឯកឧត្តម ហេង ណន ដែលបានទទួលមរណភាពនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០៖១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ចាយ បូរិន និងគណៈចលនាមហាជនបានសម្តែងនូវសមានទុក្ខសោកស្តាយអាឡោះអាល័យក្រៃលែង និងបានចូលរួមរំលែកនូវមរណទុក្ខជាមួយឯកឧត្តម ហេង សួរ និងឯកឧត្តម ហេង ណន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបងប្អូនកូនចៅទាំងអស់ចំពោះការបាត់បង់ដោយសោកស្តាយបំផុតនូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌។

តាងនាមឱ្យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈចលនាមហាជន ឯកឧត្តម ចាយ បូរិន បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង បានចាប់បដិសន្ធិក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕