នៅថ្ងៃពុធ ៩កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយលោកក្រុមប្រឹក្សាឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះទឹក សរុបចំនួន ១០១ហិកតា នៅចំណុចភូមិទួលក្រាំង ភូមិទួលក្រូច ភូមិកំពង់ពោធិ ភូមិកំពង់ពោធិត្បូង និងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ដោយប្រេីប្រាស់ម៉ាស៊ីនចល័តកម្លាំង ៦៥សេះ របស់មន្ទីរខេត្ត ចំនួន ០១គ្រឿង យកប្រភពទឹកពីបឹងជេីងលោង ៕