ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលជួបជាមួយប្រតិភូសភាពាណិជ្ជកម្មកម្ពុជា


ព្រឹកថ្ងៃចន្ទទី១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត រួមនឹង ឯកឧត្ដម អភិបាលរងខេត្ត និងប្រតិភូសភាពាណិជ្ជម្មកម្មមណ្ឌលកំពត-កែប បានទទួលជួបជាមួយ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសហការី ដែលអញ្ជេីញមក ក្នុងគោលបំណងរៀបរៀងសៀវភៅមគ្គទេសក៍វិនិយោគខេត្តកំពត-កែប។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ គាំទ្រ និងឯកភាពចូលរួមសហការ ក្នុងការចងក្រងសៀវភៅមគ្គទេសក៍វិនិយោគខេត្តកំពត-កែបនេះឡេីង ព្រោះវាមានសារ:សំខាន់ណាស់សម្រាប់អ្នកវិនិយោគ ក្នុងនិងក្រៅប្រទេស ដែលមានបំណងមកបណ្តាក់ទុនក្នុងខេត្តរបស់យេីង។
សៀវភៅនេះជាចក្ខុបង្ហាញភាពប្រាកដប្រជា ការកំណត់ទីតាំង និងទំហំនៃការវិនិយោគបានត្រឹមត្រូវច្បាស់លាស់ជូនពួកគាត់ងាយស្រួលក្នុងការសម្រេចចិត្តតែម្តង រដ្ឋបាលខេត្តនឹងចូលរួមសហការយ៉ាងស៉ីជម្រៅជាមួយសភាពាណិជ្ជកម្មកម្ពុជាដេីម្បីធ្វេីសៀវភៅនេះចេញជារូបរាង្គក្នុងពេលឆាប់ៗនេះ៕
On Monday morning, 01 February 2021, H.E. Cheav Tav, Kampot Provincial Governor, accompanied by Deputy Governor and the delegation of Kampot-Kep Chamber of Commerce, met the delegation of Cambodia Chamber of Commerce led by H.E. Oknha Ngoun Mengtech, Director General of Cambodia Chamber of Commerce. The purpose of the meeting is to discuss the collaboration of compiling the Kampot-Kep Investment Guidebook because it is very important for local and foreign investors who wish to invest in our province.