ឯកឧត្តមកិត្តិសង្គហបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ


ព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ២១១គ្រួសារ ដែលរស់នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯកឧត្តមបានផ្តាំផ្ញើឲ្យបងប្អូនចូលរួមថែរក្សាសុខភាព រស់នៅតាមបែបគន្លងថ្មី ស្តាប់ការណែរនាំរបស់ក្រសួងសុខាភិបាល និងសូមជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាជនជាធំ។ អំណោយដែលចែកជូន ប្រជាពលរដ្ឋទាំង២១១ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម ពងមាន់ ៣០គ្រាប់ សិស្ស៣០នាក់ ម្នាក់ៗទទួលបានកាបូបស្ពាយមួយ សម្ភារ:សិក្សាមួយសម្រាប់ និងសម្លៀកបំពាក់ មួយសម្រាប់ផងដែរ។