កាលពីថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងបរិស្ថាន តាមរយៈគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសាខាសមាគមនារី បានដឹកនាំប្រតិភូក្រសួង នាំយកថវិកាឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ចំនួន៣០,០០០ដុល្លា (បីម៉ឺនដុល្លា) ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ហើយក្រសួងនឹងបន្តបរិច្ឆាគថវិកាចំនួន៣០,០០០ដុល្លា ជារៀងរាល់ឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ទន្ទឹមនេះប្រតិភូក្រសួង បានចុះសួរសុខទុក្ខដល់កុមារដែលកំពុងសម្រាលព្យាបាលជំងឺនៅក្នុងមន្ទីរគន្ធបុប្ផាផងដែរ។