លោកឧត្តមសេនីយ៍ត្រី ស៊ឹង ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានផ្តល់ប្រភេទកូនឈើបេងនិងធ្នង់ចំនួន ៥០០ដើម ទុកសម្រាប់ដាំនៅក្នុងមូលដ្ឋានភូមិបឹងជង្រុកតេជោឈ្នះឈ្នះ


លោកឧត្តមសេនីយ៍ត្រី ស៊ឹង ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលបានផ្តល់ប្រភេទកូនឈើបេងនិងធ្នង់ចំនួន ៥០០ដើម ទុកសម្រាប់ដាំនៅក្នុងមូលដ្ឋានភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ កំពុងដឹកការអភិវឌ្ឍន៍ក្រោមជំនួយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្ទាប់ពីក្រុមការងារបានដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះជូនប្រជាពលរដ្ឋ ៕