ប្រជាពលរដ្ឋ២៩គ្រួសារនៅតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ាន៉ ហ៊ុន សែន


ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះព្រោះខ្យល់កន្ត្រាក់ ៩ខ្នង រលំខូចខាតទាំងស្រុង និង២០ខ្នងរងការខូចខាតដំបូលនិងជញ្ជាំង ។
ជាមួយគ្នានោះឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដឹកនាំកងកម្លាំងនិងក្រុមការងារសាងសង់ផ្ទះថ្មីជូនចំពោះម្ចាស់ខ្នងផ្ទះដែលរលំដល់ដី និងជួសជុលឡើងវិញនូវខ្នងផ្ទះដែលរងការខូចខាតប៉ះពាល់ មិនអោយបងប្អូនដែលរងគ្រោះ រងា ឬបារម្ភឡើយ ។