ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវលេខាធិការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ បានប្រជុំផ្ទៃក្នុងពិភាក្សា និងពិនិត្យលើរបៀបវារៈចំនួន៣គឺ៖
-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
-សេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រា១៨ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។
-ផ្សេងៗ។
កិច្ចប្រជុំផ្ទៃក្នុងនេះធ្វើឡេីងនៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភានាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។






