ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល


នៅថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពីលោកជំទាវអនុប្រធានទទួលបន្ទុក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិកសមាជិការក្រុមជំនួយការផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ បានផ្តោតទៅលើវឌ្ឍនភាពការងារដែលបានអនុវត្តនាពេលកន្លងទៅ និងការរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងកិច្ចការងារ ព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម សម្រាប់ឆ្នាំ២០២២-២០២៣។
ក្នុងឱកាសនោះ ឯកឧត្ដមប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍មួយចំនួន និងថ្លែងអំណរគុណ ដល់ក្រុមការងារដែលបានខិតខំសម្រេចការងារនាពេលកន្លងទៅ និងបានរៀបចំផែនការយុទ្ធសាស្ត្រ ជាបន្តបន្ទាប់ ព្រមទាំងបាន និងកំពុងកសាងកម្លាំង បង្កើតទំនាក់ទំនងល្អក្នុងសង្គម ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមបម្រើការងារជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល និងគណបក្ស។