នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ទៅប្រគល់ជូនគ្រួសារសព លោក ទឹង វ៉ាន់ (ហៅលោកតា សាឡាត់) វីរសិល្បករផ្នែកអាយ៉ៃ ដែលបានទទួលមរណភាពនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
ពីធីបុណ្យសពនេះត្រូវបានប្រារព្ធធ្វេីនៅផ្ទះលេខ ១៣៧ ផ្លូវលេខ ១១B ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។




