នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកតំបែរ ប្រធានក្រុមការងារចុះជួយឃុំទឹកជ្រៅ ឃុំចុងជាច និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទឹកជ្រៅ ដោយមានសមាជិក សមាជិកា ចូលរួមចំនួន៥០នាក់ ដោយអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ ។