គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា​ បានបើកកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ​


នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ សេចក្តីព្រាងច្បាប់ចំនួន២​ គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលេីកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ និងសេចក្តីព្រាងច្បាប់​ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា​ ដែលត្រូវបានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា​ លើកយកមកប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ​ ក្រោមអធិបតីភាពរបស់​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណងនៃរដ្ឋសភា និង ឯកឧត្តម នឹម ច័ន្ទតារា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ​ និងសមាជិក សមាជិកាគណៈកម្មការជំនាញនានាជាមួយ​ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម និងលោជំទាវ សោម គឹមសួគ៌ អគ្គសវនករនៃអជ្ញាធរសវនកម្មជាតិ តំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ទាំងពីរនេះ​ ដែលផ្សាយចេញពីសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា​ ទៅកាន់ក្រសួងពាក់ព័ន្ធ។