សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បាននាំយកនូវអំណោយមនុស្សធម៌របស់សមាគមធម្មកថិកកម្ពុជា(ព្រះគ្រូ វជីរប្បបញ្ញោ សាន សុជា) ទៅចែកជូនប្រជាជនជួបការលំបាក និងជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយក្រីក្រចំនួន១២០គ្រួសារ


នៅព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ថា លោក សំរិទ្ធិ អេង សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សក្រុងនិងជា ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅ.ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណ:អភិបាលខេត្ត .បាននាំយកនូវអំណោយមនុស្សធម៌របស់សមាគមធម្មកថិកកម្ពុជា(ព្រះគ្រូ វជីរប្បបញ្ញោ សាន សុជា) ទៅចែកជូនប្រជាជនជួបការលំបាក និងជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយក្រីក្រចំនួន១២០គ្រួសារស្ថិតក្នុងនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្នុងបរិវេណវត្តមុនីសត្ថារាម ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ អញ្ជើញចូលរួមក្នុងឱកាសនោះមានគឺ លោក ក្រួច សុខុន អភិបាលស្តីទីក្រុងពោធិ៍សាត់, ព្រះគ្រូ សីលសំវរោ សេខ ឧត្តមបញ្ញោ ប្រធានផ្នែកកម្មវិធី, សមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីសាលាក្រុង ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់រលាប និងមន្ត្រីពាក់ព័ន្ធ ។
លោក សំរិទ្ធិ អេង បានមានប្រសាសន៍ផ្តាំផ្ញើរនិងរំលឹកអំពីការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែនជាប្រមុខ និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភាព្រមទាំងថ្នាក់ដឹកនាំថ្នាក់ខេត្ត ដែលខិតខំបំរើប្រជាជន ដោយមិនគិតពីការនឿយហត់ និងមានវិធានការបានយ៉ាងល្អ ក្នុងការពារទប់ស្កាត់ជម្ងឺCovid-19 បានយ៉ាងមានប្រសិទ្ធភាព លោកប្រធានបានផ្តាំផ្ញើឲ្យប្រជាជនយើងបន្តការ អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយធ្វើអនាម័យលាងសម្អាតដៃនិងអាល់កុលនឹងជែល ពាក់ម៉ាស់ និងរក្សាគម្លាត ១ម៉៥០ អនុវត្តឲ្យបានជាប់ជាប្រចាំ។
បន្ទាប់មក លោក សំរិទ្ធិ អេង និង លោកអភិបាលក្រុងស្តីទី ព្រមទាំងព្រះសង្ឃ តំណាងឲ្យព្រះគ្រូម្ចាស់សមាគមធម្ម
កថិកកម្ពុជា បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋនូវគ្រឿងឧបភោគ បរិភោគដោយក្នុងម្នាក់ទទួលបានដូចតទៅ:
១.អង្ករ ២៥ គីឡូក្រាម,មីខ្លាឃ្មុំ១កែស,ត្រីខ១យួរ,
ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ប្រេងឆា១លីត្រ,ប៊ីចេង១ថង់,អំបិលកន្លះគីឡូ,ខ្ទឹមសកន្លះគីឡូ,
និងថវិការ៣០.០០០រៀល ។