អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និង ប្រធាន អនុប្រធានការងារចុះជួយឃុំចុងជាច បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ


ថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡោ រស្មី លោក ភុំ រ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ
និង សហការីក្រុមការងារចុះជួយឃុំចុងជាច និងឃុំទឹកជ្រៅ ព្រមទាំងមានការចូលរួមពីមន្ត្រីគណបក្សប្រជាជនឃុំចុងជាច បានអញ្ជើញចូលរួមផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ ។ កម្មវិធីនេះរៀបចំនៅ ឃុំ ចុងជាចដោយមានសមាជិក សមាជិកា ចូលរួមចំនួន៥០នាក់ ដោយអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ ។