ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានទទួលបានការវ៉ាក់សាំងបង្ការកូវីដ-១៩ ដោយក្រុមគ្រូពេទ្យក្រសួងការពារជាតិ


ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានទទួលបានការវ៉ាក់សាំងបង្ការកូវីដ-១៩ ដោយក្រុមគ្រូពេទ្យក្រសួងការពារជាតិ នាព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជា ប្រធាន​ប្រតិបត្តិ​ចាក់វ៉ាក់សាំង​កូវី-១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានអញ្ជើញ​បន្តចុះពិនិត្យ​ដំណើរការចាក់វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលមានអាយុចាប់ពីឆ្នាំឡើងទៅទទួលបានការចាក់វ៉ាក់សាំងដោយមានការបង់ប្រាក់នោះទេ ដែលជាការ​យកចិត្តទុក​ដាក់​ខ្ពស់ពី​ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជាធំ ។