រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង កូវីដ.១៩ ដូសទី៣ ជូនដល់មន្រ្តីរាជការស៊ីវិល និង កងកម្លាំងទាំងបីប្រភេទ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោកជំទាវ អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង កូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីរាជការស៊ីវីល និង កងកម្លាំងក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ្ធសាលាខេត្តកំពង់ចាម។
ពិធីនេះមានការនិមន្ត និងចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃ នៃសាលាគណខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការខាងលើឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ទោះបីជាពេលនេះរាងកាយយើងមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងណាក្តីក៏យើងនៅតែបន្តរួមគ្នាទទួលខុសត្រូវក្នុងការ បង្ការទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ ក៏ដូចជាវីរុសបម្លែងថ្មី ដែលតា (Delta) ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដែលជាយ័ន្តដ៏ពូកែ ស័ក្តិសិទ្ធិ។

f