អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសាកសួរបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពលូរំដោះទឹក នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម


បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរខណ្ឌក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពលូរំដោះទឹកជាច្រើនកន្លែងនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម បន្ទាប់ពីមានការជន់លិចដោយសារជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នា ។

ខណៈនោះឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីរំដោះទឹកចេញពីទីតាំងខាងលើ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពកក់ក្តៅ ។