គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ រួមជាមួយឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងឯកឧត្តម ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី ត្រូវបានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រគល់ជូនលោកប្រធានគណៈកម្មាធិការគណបក្សស្រុក ដើម្បីនាំយកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះចំនួន ៤០គ្រួសារ ដែលរស់នៅក្នុងឃុំទាំង៥ នៃស្រុកសង្គមថ្មី។
ពិធីប្រគល់ ទទួលអំណោយនៅពេលនេះ ស្ថិតក្រោមវត្តមានឯកឧត្តម សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីនិងលោក យ៉ុង គឹមហ៊ាន ក្រុមការងារចុះជួយស្រុកសង្គមថ្មី ដោយមានការចូលរួមពីអស់លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយស្រុក និងប្រធានការងារចុះជួយឃុំជាច្រើនរូបទៀត។
អំណោយនេះរួមមាន៖ អង្ករចំនួន ១០០០គីឡូក្រាម មីម៉ាមឡា ៤០កេសតូច ទឹកត្រី៨០ដប ត្រីខ៤០យួរ និងម្សៅសាប៊ូ៤០កញ្ចប។
ឯកឧត្តម សំ លាងទ្រី និងលោក យ៉ុង គឹមហ៊ាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម មាស សុភា ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ចាន់ នន់វិទ្យា ជូនថ្នាក់ដឹកនាំគណបក្សស្រុកសង្គមថ្មីព្រមទាំងសមាជិកបក្សទាំងអស់ ដែលជានិច្ចជាកាល លោកតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ភូមិ និងសមជិកបក្សទាំងអស់។
ជាក់ស្តែងក្នុងស្ថានភាពដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលចូលក្នុងសហគមន៍ចាប់តាំងពីថ្ងៃ២០កុម្ភៈ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់នៅក្នុងខេត្តព្រះវិហារ និយាយដោយឡែកក្នុងស្រុកសង្គមថ្មី តែងផ្តល់នូវសម្ភារ ថវិកា ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែកនៅថ្ងៃនេះដែរ ដើម្បីកាត់បន្ថយការប្រមូលផ្តំគ្នា ការជួបជុំគ្នា ក្នុងទិសដៅកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩នោះ ឯកឧត្តម មាស សុភា ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ចាន់ នន់វិទ្យា ក៏បានផ្តល់អំណោយទាំងនេះទៅគណៈកម្មាធិការបក្សស្រុកសង្គមថ្មី ដើម្បីនាំយកទៅចែកបន្តតាមខ្នងផ្ទះប្រជាពលរដ្ឋមានជីវភាពចំនួន ៤០គ្រួសារ ដែលរស់នៅក្នុងឃុំទាង៥។
ឯកឧត្តម សំ លាងទ្រី និងលោក យ៉ុង គឹមហ៊ាន ក៏បានថ្លែណែនាំដល់លោកប្រធានគណៈកម្មាធិការបក្សស្រុកសង្គមថ្មី ត្រូវចាត់ក្រុមការងារបន្តចុះអប់រំផ្សព្វផ្សាយដល់សមាជិកបក្ស ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទីប្រជុំជនក៏ដូចជាតំបន់ដាច់ស្រយ៉ាលនានា ត្រូវបន្តអនុវត្តឲបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ជានិច្ចពេលស្ថិតក្នុងទីប្រជុំជន ឧស្សាហ៍លាងសម្អាតដៃដោយទឹកសាប៊ូនិងទឹកអាល់កុល ពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើងពីជំងឺកូវីដ១៩៕