ឯកឧត្តមប៉ាន់ខែម ប៊ុនថន និងឯកឧត្តមអ៊ំ រាត្រី ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងហក់ឡើងខ្លាំងគួរឲ្យបារម្ភដែរហូចុះមកពីប្រទេសថៃតាមបណ្តោយអូរព្រំដែន និងដឹកនាំបានជួយជម្លៀស បងប្អូនប្រជាពលរដ្ឋ ឡើងមកទួលសុវត្ថិភាពនឹងផ្ដល់ស្បៀងអាហារជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋចំនួន ១៣៦ គ្រួសារដែលបានមកស្នាក់នៅបណ្ដោះអាសន្ននៅតាមទីទួលសុវត្ថិភាពផងដែរ


ក្រុងប៉ោយប៉ែត : បន្ទាប់ពីបានទទួលព័ត៌មាន ពីភាគី ខាងអាជ្ញាធរ ខេត្តស្រះកែវ ប្រទេសថៃ អំពីបញ្ហា ទឹកជំនន់ និងហូរ ស្រុង ធ្លាក់ តាម បណ្តោយ អូរ ព្រំដែន និងមានផលប៉ះពាល់ ភ្លាមនោះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចុះ ពិនិត្យស្ថានភាពដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ ភ្លាមៗ ដែរជាគោលដៅ ប្រឈម ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ។
ដំណើរចុះពិនិត្យ ស្ថានភាពទឹកជំនន់ បានធ្វើឡើងនៅ
ព្រឹកថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំ ផ្ទាល់ពី ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ . ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ . ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត . លោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រ ការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ រួមដំណើរដោយ ថ្នាក់ដឹកនាំ កងកម្លាំង ទាំង៣អង្គភាព ក្រុមការងារ យុវជន អាជ្ញាធរមូលដ្ឋាន សង្កាត់ ភូមិ ។
ជាលទ្ធផល ដោយពិនិត្យ ឃើញស្ថានភាព ជាក់ស្តែង ទឹកអូរព្រំដែន ហក់ខ្លាំង និងមាន ផ្ទះសម្បែង បងប្អូនប្រជាពលរដ្ឋ មួយចំនួន ត្រូវបានជន់លិច ជាបណ្ដើរៗ អាជ្ញាធរក្រុងប៉ោយប៉ែត បាន រៀបចំក្រុមការងារ យុវជន កងកម្លាំង សមត្ថកិច្ច ចម្រុះ ចុះ ជួយ ជញ្ជូន សម្ភារៈ ប្រើប្រាស់ចាំបាច់ និងជម្លៀស ប្រជាពលរដ្ឋ មកទីទួលសុវត្ថិភាព ដែលបានត្រៀមទុករួចជាស្រេច និងបានឧបត្ថម្ភស្បៀងអាហារជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលបានដល់ថ្នាក់នៅទីទួលសុវត្ថិភាពផងដែរ
ដោយក្ដីបារម្ភ ខ្លាចទឹក ជន់ឡើងកាន់តែខ្លាំង បណ្ដាលឱ្យ ជន់លិច ផ្ទះសម្បែង បងប្អូនប្រជាពលរដ្ឋ បន្ថែមទៀត ជាការត្រៀមទុក ក្នុងគោលបំណង ជម្លៀស ពលរដ្ឋរងគ្រោះ អោយបានទាន់ពេលវេលា អាជ្ញាធរក្រុងប៉ោយប៉ែត បាន បន្ថែម ការសាងសង់ រោង នៅទីទួលសុវត្ថិភាព ជាបន្តបន្ទាប់ ព្រមទាំងបាន ចាត់ក្រុមការងារ នៅប្រចាំការ ដើម្បី ពិនិត្យស្ថានភាពទឹកជំនន់ នៅតាមគោលដៅ និមួយៗ ផងដែរ ។
នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម ដឹកនាំកងកម្លាំង ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត . លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាការ កង រាជអាវុធហត្ថមូលដ្ឋាន ក្រុងប៉ោយប៉ែត . លោក មេបញ្ជាការ សឹងរងក្រុងប៉ោយប៉ែត . លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្រៃយ៍គណបក្សក្រុង និងជាប្រធានក្រុមការងារយុវជនក្រុងប៉ោយប៉ែត . លោក អធិការរង . លោក លោកស្រី អភិបាលរងក្រុង . និងក្រុមការ យុវជន ស្រលាញ់សន្តិភាព ជាច្រើននាក់ ផងដែរ ៕