នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមពិធីប្រកាសបើកការប្រឡងជ្រើសរើសបេក្ខជនបេក្ខនារីចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញបើកស្រោមសំបុត្រវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនបេក្ខនារីចូលបម្រើការក្នុងក្របខណ្ឌមន្ត្រីរាជការនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន និងតំណាងមកពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ និងតំណាងបេក្ខជនបេក្ខនារីសិស្សនិស្សិត ដែលបានចូលរួមប្រឡង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជូនពរដល់បេក្ខជនបេក្ខនារីទាំងអស់មកពីទូទាំងប្រទេសប្រមាណ២១២៣នាក់ ដែលកំពុងប្រកួតប្រជែងយកក្របខណ្ឌមន្ត្រីរាជការប្រមាណ១៤៩កន្លែង ឱ្យជួបតែសំណាងល្អលើលទ្ធផលនៃការប្រឡងរបស់ខ្លួន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួមពិធីប្រកាសបើកការប្រឡងក្របខណ្ឌមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៧
