ពិធីចែកអំណោយកញ្ចប់អាហារជាគ្រឿងឧបភោគបរិភោគ ដល់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារទីទាល់ក្រចំនួន ១៣០គ្រួសារ មកសង្កាត់ច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវនិងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ


រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ព្រមជាមួយ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយចំនួន ១៣០កញ្ចប់ ដល់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារទីទាល់ក្រ មកពីសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ និងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន សុគ្រីរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ន គ្រីយ៉ារដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ

យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារយុវជនសមាគមនិស្សិតមុស្លិមកម្ពុជារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន។

អំណោយដែលចែកជូនរួមមានៈ
អង្ករ ១៩៥០គីឡូ មី១៣០០កញ្ចប់ អំបិល១៣០គីឡូ ត្រីខ៣៩០កំប៉ុង ប្រេងឆា ១៣០ដប និងទឹកត្រី៥២០ដប់។