ពិធីចុះសួរសុខទុក្ខ និងសំណេះសំណាល ប្រជាពលរដ្ឋ ក្នុងកម្មវិធីពិនិត្យព្យាបាលភ្នែក ជូនប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវរាជធានីភ្នំពេញ


ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច
អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ និងកិច្ចការនារី នៃរដ្ឋសភា អនុប្រធានសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
លោកវេជ្ជបណ្ឌិត ហុីម សុគ្រី អនុប្រធាននាយកដ្ឋានទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ នក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខ និសំណេះសំណាល ប្រជាពលរដ្ឋ ក្នុងកម្មវិធីពិនិត្យព្យាបាលភ្នែក ជូនប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ដោយមានការរៀបចំឡើងរបស់អង្គការមាគ៌ាជីវិត ការសហការជាមួយអង្គការក្រៅប្រទេស និងក្រុមគ្រូពេទ្យក្នុងមូលដ្ឋាន ។ ការពិនិត្យ និងព្យាបាលភ្នែក នេះ គឺបានធ្វើឡើងចំនួន០៣ទីតាំង គឺខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វាខណ្ឌឬស្សីកែវ ដោយមានវាស់ភ្នែក ផ្តល់ថ្នាំភ្នែក និងផ្តល់វ៉ែនតា រាប់ពាន់វ៉ែនតាជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាណាព្យាបាលផងដែរ ។