សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក័្ខន្ធ សពលោកជំទាវ សឿ ភូ


ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក័្ខន្ធ សពលោកជំទាវ សឿ ភូ ( ភរិយា របស់ឯកឧត្តម ជុំ វង សមាជិកព្រឹទ្ធសភា នីតិកាលទី៣) ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ ។
សពលោកជំទាវ សឿ ភូ បានតំកល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីយ៍ ព្រះពុទ្ធសាសនា នៅគេហដ្ឋានឯកឧត្តម ជុំ វង ដែលស្ថិតនៅក្នុងភូមិ ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយដែលនឹងប្រារព្ធពិធីបូជានារាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ នៅវេលាម៉ោង ២០:០០ នាទី៕