សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី រដ្ឋសភា ដែលជាជំនួយរដ្ឋាភិបាលវៀតណាម


ក្នុងកំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីជំនួបសម្តែងការគួរសមរួចហើយ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានរដ្ឋ បានអញ្ជើញជាអធិបតីភាពរួមគ្នានៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងបរិវេណវិមានរដ្ឋសភាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ដែលនឹងរួមចំណែកទ្វេដងថែមទៀតដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលមានជាយូរមកហើយនោះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសបានចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងថវិកា និងសម្ភារៈបរិក្ខាពេទ្យ ។ ជាមួយគ្នានេះក្នុងនាម រដ្ឋសភាកម្ពុជាសម្តេចបានថ្លែងអំណរគុណ ចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាមេរិក ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលថ្មី ដល់រដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ ។

ឯកឧត្តម ង្វៀន សួនហ្វុក បានអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាននាពេលកន្លងមក ទំាងនៅស្ថាប័ននីតិប្បញ្ញតិ្តនិងនីតិប្រតិបត្តិ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់ របស់សម្តេចប្រធានរដ្ឋសភានៅក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យមានការរីកចម្រើនជាលំដាប់។

សម្តេចប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ទំាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ នៃប្រទេសប្រទេសទំាងពីរ និងសង្ឃឹមថាក្រោមកិច្ចសហប្រតបត្តិការជាប្រពៃណី និងបងប្អូននេះ ប្រទេសទាំងពីរនឹងសម្រេចបានសមិទ្ធផលធំៗបន្តបន្ទាប់ទៀត។

សូមជម្រាបជូនថាអគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នេះមានកម្ពស់១២ជាន់សាងសង់នៅលើផ្ទៃដីក្នុងវិមានរដ្ឋសភា ជាសំណង់ដែលប្រកបដោយសោភ័ណភាព ហើយនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ៕

During his state visit, H.E. Nguyen Huan Phuc, President of Socialist Republic of Vietnam, met the President of the Cambodian’s National Assembly on December 21, 2021.

After the meeting, President of the NA and H.E. Nguyen Huan Phuc had presided over the groundbreaking ceremony for the construction of a new administrative building of the National Assembly of Cambodia with the assistance of the Vietnamese Government.

President of NA warmly welcomed H.E. Nguyen Huan Phuc and highly appreciated His Excellency’s state visit, which will further contribute to the further strengthening and expansion of traditional ties, solidarity and cooperation between the two countries, Cambodia-Vietnam, which has been there for a long time, to be even stronger.

Samdech had stated that despite the Covid-19 crisis, Cambodia-Vietnam bilateral cooperation is still going smoothly in all areas, especially sharing information and helping each other to fight against this disease through cooperation and mutual support in terms of budget and medical equipment. At the same time, on behalf of the National Assembly of Cambodia, Samdech thanked for the 25 million US dollars that the Party, State and people of Vietnam have provided for the construction of a new administrative building for the National Assembly.

H.E. Nguyen Huan Phuc had congratulated the historical and important achievements of the Kingdom of Cambodia and the Socialist Republic of Vietnam in the past, both in the legislature and the executive branch. His Excellency praised the important contribution of the President of the National Assembly in promoting and enhancing the cooperation between the two parliaments.

Samdech expressed his satisfaction with the progress made in all fields in the fields of economy, trade, and investment of the two countries and hoped that under the traditional cooperation, the two countries would achieve further great achievements.

Please be informed that the new 12-storey National Assembly building, aided by the Vietnamese government, will be built on the grounds of the National Assembly building, which will be a beautiful building and will become a symbol of friendship between the Cambodian and Vietnamese peoples