គ្រួសារទីទ័លក្រ និងចាស់ជរាចំនួន ១០០គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទទួលអំណោយពី ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន 


ឯកឧត្តមវេជ្ជ.សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណះចលនាយុវជន នៃចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា ជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយវិធានការ ការពារជំងឺកូវីត១៩ និងចែកអំណោយជូនគ្រួសារទីទ័លក្ច ចំនួន១០០គ្រួសារ នៅភូមិពោធិ៍រោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ពិធីក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជ. ពាស់ មុស្លិម អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួង មុខងារសាធារណៈ លោកស្រី លី ស៊ីថុល អភិបាលរងស្រុក តំណាង អភិបាលស្រុក ក្រុមការងារសមាគមនិស្សិតមុស្លិម យុវជន ស.ស.យ.ក ខេត្តត្បូងឃ្មុំ ហាកឹម ទួន អាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តម បានផ្តាំផ្ញើរក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្តីនឹករលឹកពីចម្ងាយ ។

ឯកឧត្តម សុះ មុះសិន បានមានប្រសាសន៍ថា ទោះបីប្រទេសយើងបានបើកឡើងវិញក៏ពិតមែន អាចធ្វើរដំណើរឆ្លងប្រទេស និងវិស័យផ្សេងៗបានបើកឡើងវិញជាបន្ដបន្ទាប់ក៏ដោយតែយើងទាំងអស់គ្នាត្រូវចាំថាជំងឺកូវីដ១៩ គឺនៅតែបន្ដចម្លងជារៀងរាល់ថ្ងៃ ព្រមទាំងមានអ្នកស្លាប់ផងដែរ ទោះបីជាព្រឹត្តិការណ៍ ២០កុម្ភះ ត្រូវបានបិទបញ្ចប់ក៏ដោយ ។មួយរយៈពេលកន្លងមកនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្ដីប្រកាសថាជំងឺកូវីដ១៩ ឥឡូវនេះបានបំប្លែងខ្លួនថ្មី ទៅជាជំងឺមួយទៀតដែលមានឈ្មោះថា OMICRON (អូមីក្រុង) ឬហៅកាត់ VOV ជំងឺនេះវាមានឥទ្ធិពលខ្លាំងដែលអាចឆ្លងលឿន និងអាចសម្លាប់មនុស្ស បានរហ័សជាងជំងឺកូវីដ១៩ និងជំងឺកូវីដ១៩ Delta ។ឯ,ឧ ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឲ្យបានល្អដោយត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី និងចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លង និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ ឲ្យបានក្នុងពេលដ៏ខ្លីខាងមុខ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។

     អំណោយដែលចែកជូនក្នុងថ្ងៃនេះគឺទទួលបានពីសមាគម សាស្រ្ដាចារ្យ មុស្លីមកម្ពុជា នៃប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហការជាមួយ សមាគមនិស្សិតមុស្លិមកម្ពុជា ។

អំណោយដែលចែកជូនថ្ងៃនេះមាន៖

 1. អង្ករចំនួន ១០គីឡូក្រាម

 2. ទឹកក្រូច ចំនួន ២ដប

 3. ប្រេងឆា ១ដប

 4. មី ចំនួន ១០ កញ្ចប់

 5. ស្ករស ១ គីឡូក្រាម

 6. ទឹកត្រីចំនួន ១ ដប