សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
របៀបវារៈទី១ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
របៀបវារៈទី២ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
របៀបវារៈទី៣ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការដឹកជញ្ជូអាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
របៀបវារៈទី៤ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
របៀបវារៈទី៥ ពិនិត្យ និងសម្រេចលើរបាយការណ៍បែងចែក និងប្រើប្រាស់ថវិការបស់ព្រឹទ្ធសភា ឆ្នាំ២០២១។
របៀបវារៈទី៦ ពិនិត្យ និងសម្រេចអំពីគោលការណ៍បែងចែក និងប្រើប្រាស់ថវិកា ព្រឹទ្ធសភា ឆ្នាំ២០២២។
អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣(របៀបវារៈទី១ ទី២ និងទី៣)ខាងលើរបស់គណកម្មការជាសមត្ថកិច្ចពាក់ព័ន្ធ និងបានស្តាប់មតិពិភាក្សាផ្តល់យោបល់ពីសមាជិកអង្គប្រជុំរួចមក អង្គប្រជុំក៏បានអនុម័តចំនួន១២សម្លេងនៃសមាជិក សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាយល់ព្រមតាមសំណើរបស់គណកម្មការដែលជាវិស័យសមត្ថកិច្ចដាក់សេចក្តីព្រាងច្បាប់ទាំង៣ខាងលើទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤…។
ចំពោះរបៀបវារៈទី៤ អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ បើកសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៦ និងបានអនុម័តសមាសភាពលេខាធិការ សម័យប្រជុំលើកទី៨ ចំនួន២រូបគឺ៖
១- ឯកឧត្តម ជឹម លាវ និង២ លោកជំទាវ ស៊ី វណ្ណថា។ ព្រមជាមួយគ្នានេះដែររបៀបវារៈទី៥ និងទី៦ អង្គប្រជុំបានស្តាប់របាយការណ៍ទូទាត់ថវិការបស់ព្រឹទ្ធសភា ឆ្នាំ២០២១ និងគោលការបែងចែក និងប្រើប្រាសថវិកាព្រឹទ្ធសភា ឆ្នាំ២០២២ ដែលរាយការណ៍ដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា ហើយក៏បានចូលរួមពិភាក្សាផ្តល់យោបល់ និងអនុម័តយល់ព្រមដូចដែលឯកឧត្តមប្រធានគណៈកម្មការទី២ និងឯឧត្តម អគ្គលេខាធិការបានរៀបចំ និងស្នើឡើងក្នុងសម្លេងអនុម័តសម្លេងនៃសមាជិកសមាជិការគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា៕