រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឯកឧត្ដម ប្រាជ្ញ ចន្ទ ចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ហើយឯកឧត្ដម លី ឡេង តែងតាំងជាអភិបាល នៃគណៈអភបាលខេត្តត្បូងឃ្មុំ ៕