អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីតាំងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង


នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីតាំងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ដែលនឹងប្រព្រឹត្តនៅវេលាព្រឹកថ្ងៃស្អែក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក តំំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
On the afternoon of January 26, H E. Un Chanda, Kampong Cham Provincial Governor, led the relevant officials and authorities to inspect the area which is prepared for tomorrow’s Inauguration Ceremony of school department and other achievements in Hun Sen Prey Torteung high school under the presidency of H.E. Hun Manet, high representative of Samdech Techo Hun Sen.