គណៈប្រតិភូគណបក្សប្រជាជន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ឈា ថាំង អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជា អតីតសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៨៧ ឆ្នាំ ដោយរោគាពាធ


ព្រឹកថ្ងៃពុធ ០១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ គណៈប្រតិភូ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជន គោរពវិញ្ញាណក្ខន្ធឯកឧត្តម ឈា ថាំង អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជា អតីតសមាជិកព្រឹទ្ធសភា នីតិកាលទី ១ និងនីតិកាលទី ២ ព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅរសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១៥ៈ២៥នាទីរសៀលក្នុងជន្មាយុ ៨៧ ឆ្នាំ ដោយរោគាពាធ ។
On the morning of February 02, H.E. Ek Sam Ol, Member of the Permanent Committee of CPP, led the delegation to pay their last respect to late H.E. Chhea Thaing, Former Minister of Health, who passed away on 31 January 2022 at the age of 87 years old.