ឯកឧត្តមកិត្តិបណ្ឌិតសេដ្ឋា ជាម យៀប ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន


(ភ្នំពេញ)៖ ឯកឧត្តមកិត្តិបណ្ឌិតសេដ្ឋា ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានផ្ញើសារលិខិតរំលែកទុក្ខ ទូលប្រគេន សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ញោមម្ដាយបង្កើតរបស់ សម្តេចព្រះពុទ្ធ ជ័យមុនី។

ក្នុងលិខិតរំលែកទុក្ខនេះ ឯកឧត្តមកិត្តិបណ្ឌិតសេដ្ឋា ជាម យៀប បានលើកឡើងដូច្នេះថា៖

«ខ្ញុំព្រះករុណា និងភរិយា មានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង នៅពេលដែលបានទទួលដំណឹងមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ញោមម្ដាយបង្កើតរបស់ សម្តេចព្រះពុទ្ធ ជ័យមុនី ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១:៤០ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

ខ្ញុំព្រះករុណា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយសម្តេច ព្រមទាំងញោមញាតិនៃសព ដែលបានបាត់បង់ម្តាយ ជីដូន និងជីទួត ចាស់ទុំប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អ ជាទីគោរពស្រឡាញ់បំផុត ។

ខ្ញុំព្រះករុណា និងភរិយា សូមបួងសួងដល់វិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមទូលប្រគេន សម្តេចព្រះពុទ្ធជ័យមុនី ព្រមទាំងញោមញាតិនៃសពទាំងអស់ ទទួលនូវការគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»