ក្មេងកំព្រាតាមមូលដ្ឋានចំនួន៣៥នាក់ បានទទួលកញ្ចប់អាហារគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភ ពីឯកឧត្តមវេជ្ជ.សុះ មុះសិន និងលោកជំទាវ


កាលពីរសៀលថ្ងៃព្រហស្បតិ៍​ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កុមារកំព្រា ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ សរុបចំនួន ៣៥នាក់ និងផ្តល់អំណោយដល់បងប្អូន និងអាណាព្យាបាល មកពីខេត្តចំនួន០៨ គឺ ខេត្តពោធិសាត់ បាត់ដំបង កំពង់ឆ្នាំង កំពត តាកែវ ព្រះសីហនុ កំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមគម្រោងឧបត្ថម្ភរបស់អង្គការ Hasene នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ជាច្រើននាក់ផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីនោះដែរ អង្គការ Hasene នៃប្រទេសអាល្លឺម៉ង់ បានសហការជាមួយ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា គឺមានចក្ចុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ រួមចំណែកលើកកម្ពស់សុខដុមជីវិតបុគ្គលគ្រួសារ និងសង្គមតាមរយៈការផ្ដល់ប្រាក់ចិញ្ចឹមតាម តាមផ្ទះសម្រាប់កុមារដើម្បីទទួលបានការសិក្សារ និងរស់នៅសមរម្យដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឬស្សី សម្រាប់សហគមន៍ និងសង្គមជាតិក្នុងគោលបំណងជួយគាំពារកុមារដែលបានបាត់បង់ជំហរគ្រួសារ និងប្រភព ចំណូលគ្រួសារធ្វើឲ្យងារយរងគ្រោះ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារខ្វះលទ្ធភាពសិក្សារ និងអាហារូបត្ថម្ភជាដើម ។

អំណោយដែលបានផ្តល់ជូន រួមមាន ៖
-កុមារដែលមកទទួលថវិការមានចំនួន ៣៣នាក់ ដោយក្នុង ១នាក់ ទទួលបានថវិកាចំនួន ៨៤អឺរ៉ូ សរុបជាទឹកប្រាក់ ២៩៤០អឺរ៉ូ ស្មើនឹង ៣២៩៨ដុល្លាអាមេរិក
-ក្រុមគ្រួសារក្មេងកំព្រា ចំនួន៣៣នាក់ បានទទួលសាច់គោ ម្នាក់ ២គីឡូក្រាម ព្រមទាំងអំណោយកញ្ចប់អាហារ ក្នុង ១នាក់ ទទួលបាន មី ១០កញ្ចប់ អង្ករ ១៥គីឡូក្រាម តែ ១កញ្ចប់ធំ ប្រេងឆា ២ដប ទឹកដោះគោ ៥កំប៉ុង និងមីឡូ ២កំប៉ុង ។