លោកជំទាវ បាន ស្រីមុំ បើកប្រាក់ឧបត្ថម្ភប្រចាំខែជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន


លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បើកប្រាក់ឧបត្ថម្ភប្រចាំខែកក្កដា ឆ្នាំ២០១៧ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិនចំនួន១៦០នាក់។

ជារៀងរាល់ថ្ងៃទី៣ នៃខែនីមួយៗ លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែពីលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្ត ក្នុងម្នាក់ៗ ១០ម៉ឺនរៀល តាំងពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន។
នៅព្រឹក ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ បានអញ្ជើញជួបសួរសុខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែកក្កដា ឆ្នាំ២០១៧ ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិនចំនួន ១៦០នាក់។

ក្នុងឱកាសនោះក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម អ៊ី ឈាន និងលោកជំទាវអ្នកតំណាងរាស្រ្ត ជូនលោកយាយ លោកតាទាំងអស់នាពេលនេះ ដោយឯកឧត្ត និងលោកជំទាវ សូមជូនពរឲ្យពុក ម៉ែទាំងអស់មានសុខភាពល្អ និងមានយឺនយូរ ផងដែរ។