គ្រួសាររងគ្រោះអគ្គីភ័យចំនួន ១៦គ្រួសារ បានទទួលជំនួយសង្រ្គោះបន្ទាន់ ជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាពី ឯកឧត្តមវេជ្ជ. សុះ មុះសិន


ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជ. សុះ មុះសិន អនុប្រធានគណៈចលនាសានិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំសមាគម យុវជន ស.ស.យ.ក .និងក្រុមការងារយុវជនសមាគមនិស្សិតមុស្លិមកម្ពុជាខណ្ឌជ្រោយចង្វារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាជូនប្រជាពលរដ្ឋកគ្រួសាររងផលប៉ះពាលអគ្គិភ័យ ចំនួន ១៦គ្រួសារ ដែលស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តមវេជ្ជ. សុះ មុះសិន បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់ដែលរងផលប៉ះពាល់ដោយអគ្គិភ័យនៅទីនេះ និងចូលរួមសោកស្តាយពីចម្ងាយផងដែរ ។ ឯកឧត្តមចូលរួមសោកស្តាយ ចំពោះការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ជាច្រើន ។

សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយអគ្គិភ័យចំនួន ១៦គ្រួសារ ក្នុង១គ្រួសារទទួលបាន:

1.ឆ្នាំងដាំបាយ 01
2. កំសៀវដាំទឹក 01
3. អាហារកញ្ចប់
• អង្ករផ្កាម្លិះ 25គីឡូ
• មី 50កញ្ចប់
• ប្រេងឆា 01ដប
• ស្ករស 02គីឡូ
• អំបិល 02គីឡូ
• ត្រីខ 06កំប៉ុង
4. ថវិកា 350 $ =  378.20 $
=សរុបថវិកាក្នុងមួយគ្រួសារ = 416.10 $ = $449.63
_______
=» សរុបថវិកាទាំង16គ្រួសារ
$ 6,657.53 = $7,194.03 ក្រោមការឧបត្ថម្ភពីអង្គការមុស្លិហេលហ្វិន នៅប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមនិស្សិតមុស្លិមកម្ពុជា ៕