កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមបរិវត្តកម្ម នៃលេខាធិការដ្ឋានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់


វិមាន ៧មករា៖ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានលេខាធិការដ្ឋាន យ.គ.ក. និងជាប្រធានក្រុមបរិវត្តកម្ម នៃលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារ និងបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមបរិវត្តកម្ម នៃលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមបរិវត្តកម្ម នៃលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន ២២រូប នៅសាលប្រជុំវិមាន ៧មករា៕