សកម្មភាពពិនិត្យសុខភាពជូនដល់ពលករ ពលការិនី ស្រ្តីរៀបការ និងនិស្សិតដោយឥតគិតថ្លៃនៅតំបន់ក្វាងជូធំ


ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង នៅថៃ្ងអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) បានរៀបចំកម្មវិធីចុះពិនិត្យសុខភាព និងព្យាបាលជម្ងឺ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃបានចំនួន ១២០នាក់ នៅមជ្ឈមណ្ឌលសមាគមឆុនណាំក្វាងជូ។

តំណាងឱ្យឯកឧត្តមឯកអគ្គរាជទូត លោក ជំទាវ ញឹម ដាវី ភរិយា ឯកឧត្តម ឡុង ឌីម៉ង់ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមថែរក្សាសុខភាព ទទួលទានអាហារ និងដំណេក ឱ្យបានទៀងទាត់ និងចេះស្រលាញ់សាមគ្គី ថែរក្សាគ្នាក្នុងនាមមហាគ្រួសារខ្មែរតែមួយ ហើយនឹងសូមថ្លែងអំណរគុណបងប្អូនក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានជួយសម្របសម្រួល ពិនិត្យសុខភាព និងព្យាបាលជម្ងឺ ដែលបង្ករលក្ខណះអោយកម្មវិធីបានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងរលូន៕