លោកជំទាវ កែ សួនសុភី និងលោក ជំទាវ លៀង ស្រីម៉ុល នាំយកទេយ្យទាន និងបច្ច័យ មកវេរប្រគេនព្រៈសង្ឃ ចំនួន២វត្ត ក្នុងខេត្តព្រៃវែង


ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ កែ សួនសុភី ភរិយា​ ឯកឧត្តម​ ស សុខា អ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែង និងលោក​ ជំទាវ​ លៀង ស្រីម៉ុល​ អភិបាលរង​ ខេត្តព្រៃវែង​ និងក្រុមការងារ​ បាននាំយកទេយ្យទាន​ និងបច្ច័យ​ មកវេរប្រគេនព្រៈសង្ឃ​ ចំនួន២វត្ត​ គឺវត្ត​តាង៉កស្រែ​ និងវត្តតាង៉កទន្លេ​ ស្ថិតក្នុងឃុំព្នៅ២​ ស្រុកស៊ីធរកណ្តាល ។

បន្ទាប់មកលោកជំទាវ​ និងសហការី​ បានអញ្ជើញចុះទៅសួរ​ សុខទុក្ខគ្រួសារក្រីក្រចំនួន២គ្រួសារ​ គឺ​ ទី១​ អតីត​មន្រ្តីនគរបាល​ ដែលបាន​ទទួលមរណៈភាព​ និងទី២​ គ្រួសារមានជម្ងឺស្វិតដៃជើង​ ក្នុង1គ្រួសារៗនៅថវិកាចំនួន200.000រៀល​ និងអង្ករចំនួន៤០Kg ជាការឧបត្ថម្ភ​ របស់លោកអភិបាលស្រុក​ ។