អាជ្ញាធរជាតិអប្សរាកំពុងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី និងបិទច្រកចូលខាងលិចនេះបណ្ដោះអាសន្ន


(សៀមរាប)៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។ ដើម្បីឱ្យដំណើរការជួសជុលប្រព្រឹត្តទៅដោយរលូន និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរានឹងបិទច្រកចូលខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្ដី ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះតទៅ រហូតដល់ការជួសជុលរួចរាល់។

 

បើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា អំលុងពេលជួសជុលខ្លោងទ្វារខាងលិចនេះដែរ ភ្ញៀវទេសចរអាចចូលទស្សនាប្រាសាទបន្ទាយក្ដីតាមច្រកខ្លោងទ្វារខាងកើតបាន៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖