អង្ករចំនួន០៣តោន បានផ្តល់ជូនប្រជាពលរដ្ឋសាសនិកឥស្លាមនៅ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២
ឯកឧត្តមវេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិកាមរក្រសួងសុខាភិបាល សមាជិកអចិន្រ្តៃយ៌ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មធិការគណបក្សក្រសួងសុខាភិបាល លោកស្រីមេឃុំស្វាយជុក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង អាជ្ញាមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន ២២៦គ្រួសារ នៅក្នុងភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំល្អ រក្សាសន្តិភាព និងធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឱ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ សរុបអង្ករ០៣តោន ក្រោមកិច្ចសហការអង្កការមូស្លិមហេលហ្វិន ជាមួយសមាគមនិស្សិតមុស្លិមកម្ពុជា ។