ព្រឹកថ្ងៃអាទិត្យ ទី ១៦ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បាននាំយកបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តសុទស្សនារាម (ជ្រោយថ្ម) បច្ច័យចំនួន ១០លានរៀល « ដប់លានរៀល » សម្រាប់ជួសជុលព្រះវិហារ ដែលស្ថិតនៅក្នុង សង្កាត់បឹងកុក ភូមិជ្រោយថ្ម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។