លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងក្លោងទ្វារសំពៅត្រៃយ៍លោក សំពៅត្រៃយ៍ល័ក្ខណ៍


កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងក្លោងទ្វារសំពៅត្រៃយ៍លោក សំពៅត្រៃយ៍ល័ក្ខណ៍ និងបាននាំយកទៀនព្រះវស្សាទៅតំកល់នៅក្នុងមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ ព្រះវិហារសំពៅត្រៃលោក ត្រៃលក្ខណ៍នោះផងដែរ ហើយពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ឧកញ៉ា ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយក៏បានមកចូលរួមក្នុងកម្មវិធីកាន់តែ ធ្វើឲ្យពិធីនេះកាន់តែអធិកអធម ហើយកម្មវិធីនេះបានប្រព្រឹត្តទៅនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។