ឯកឧត្តម ឈិត គឹមយាត អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមអ្នកនយោបាយអាយប៉ា (AIPA) របស់អន្តរសភាអាស៊ានលើកទី៩


ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈប្រតិសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមអ្នកនយោបាយអាយប៉ា (AIPA) របស់អន្តរសភាអាស៊ានលើកទី៩(the 9th AIPA Caucus Meeting) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត Fadli Zon អនុប្រធានសភាតំណាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសណ្ឋាគារ Fairmont ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ។