ប៉ៃលិន៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ គឺក្រុមប្រឹក្សាសង្កាត់ប៉ៃលិន មានចំនួន ០៩រូប ក្នុងនោះ លោក នីម អឿន បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានជាប់ការបោះឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់ ។