ឯកឧត្តម ង្វៀន ភូជុង ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅវិមានរដ្ឋសភា


ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។
បន្ទាប់មក មានពិធីចុះអនុស្សរណៈយោគយល់ស្តីពីការផ្តល់ជំនួយ ទឹកប្រាក់ចំនួន២៥លានដុល្លារសម្រាប់សាងសង់អគាររដ្ឋបាលដល់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាកម្ពុជា និងឯកឧត្តម អូន ជូលីវ អនុប្រធានរដ្ឋសភាវៀតណាម ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម៕