ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះធ្វើការកែលំអប្រឡាយយោធា


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះធ្វើការកែលំអ និងថែទាំប្រឡាយយោធា ប្រវែង ១.៤០០ ម៉ែត្រ និងសំណង់សិល្បការ ចំនួន ០២ កន្លែង ស្ថិតក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ។ ប្រឡាយនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២៨០ ហិកតា និងស្រូវប្រាំង ចំនួន ៨០ ហិកតា ៕