ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ក្នុងនាមឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ អ្នកទទួលខុសត្រូវមូលនិធិប្រចាំខេត្ត និងជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ជូនដល់ស្រ្តីសម្រាលកូន ៥គ្រួសារ ក្នុងនោះ ក្រុងប៉ៃលិន ២គ្រួសារ និងស្រុកសាលាក្រៅ ៣គ្រួសារ ដោយមួយគ្រួសារៗទទួលបានថវិកាមូលនិធិចំនួន ២០០,០០០រៀល(ពីរសែនរៀលគត់)។
ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរដល់សមាជិកគ្រួសារថ្មី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនចំពោះប្រជាពលរដ្ឋទើបសម្រាលកូនទាំង៥រួសារ នាពេលនេះ
ដោយជានិច្ចកាល សម្តេចក្រឡាហោម និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ បានគិតគូយកចិត្តទុកដាក់ពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ទូទាំងប្រទេស តាមរយៈ អ្នកតំណាងរាស្រ្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់គណបក្សប្រជាជនកម្ពុជា។