ឯកឧត្តម ម៉ៅ ធនិន ចុះពិនិត្យ និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ជាមួយអ្នកទទួលម៉ៅការ


ទន្ទឹមនឹងអាគាររដ្ឋបាលសាលាខេត្តថ្មី បាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយនោះ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ជាមួយអ្នកទទួលម៉ៅការ ជុំវិញការស្ថាបនាក្លោងទ្វា សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក្នុងសាលាខេត្ត ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបន្តទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់បងប្អូន ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀង ជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕