នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញថ្វាយ ព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ។
កូនចៅ ចៅទួត សូមក្រាបថ្វាយព្រះពរព្រះអង្គទ្រង់មានព្រះរាជសុវត្ថិភាពក្នុងការយាងដំណើរទៅកាន់ ប្រទេសចិន និងមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស៕