គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញលទ្ធផលជំនួបរវាងអ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា


(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញលទ្ធផលស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងកិច្ចជំនួនេះ អ្នករាយការណ៍ពិសេសបានលើកឡើនូវប្រធានបទចំនួន៥ រួមមានទី១៖ វឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា, ទី២៖ គម្រោងផែនការអនុវត្តសេចក្តីអង្កេត សន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប.) និងកិច្ចសហការជាមួយក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងការអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិកុមារ, ទី៣៖ ស្ថានភាពសិទ្ធិមនុស្សក្នុង ពន្ធនាគារ និងកន្លែងឃុំឃាំង, ទី៤៖ លំហស៊ីវិល និងប្រជាធិបតេយ្យ និងទី៥៖ កិច្ចសហប្រតិបត្តិការជាមួយការិយាល័យ ឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖