(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
ស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា ត្រូវបានសម្តេចតេជោដាក់ឈ្មោះឲ្យ «ស្ពានអាកាសព្រះមុនីវង្ស» និងស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។
នៅក្នុងឱកាសបើកការដ្ឋានសាងសង់នោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» និង សម្រេចដាក់ឈ្មោះស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសពីពេលបច្ចុប្បន្ន។ ពេលនោះតម្រូវការខ្ពស់បំផុត គឺស្បៀងអាហារ សម្រាប់បច្ចុប្បន្នពលរដ្ឋមិនមែនខ្វះស្បៀងទេ តែមានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់សង្គមជាតិ បានធ្វើឱ្យប្រែប្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ ពីសម័យកាលមួយ ទៅសម័យកាលមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី ទៅអភិវឌ្ឍរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតពេលបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយលើការសាងសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនវិនិយោគលើកោះពេជ្រទេ នោះមិនមានក្រុងថ្មីនោះឡើយ គឺនៅតែជាតំបន់ដើមត្រែងយោល។ តែការអភិវឌ្ឍនេះ ក៏បានផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើតក្រុងល្វាឯម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្រើសផ្លូវសម្រាប់រាជធានីភ្នំពេញនាពេលអនាគត ប្រហែលមិនមែនរថភ្លើងលើអាកាសនោះទេ គឺផ្លូវរថភ្លើងក្រោមដី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍មិនមែនបណ្តាលមកពីកត្តាផ្លូវទាំងស្រុងនោះទេ តែគឺបណ្តាលមកពីការបើកបរមិនគោរពច្បាប់ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូង នឹងយកចិត្តទុកដាក់រឿងសាងសង់ស្ពានឆ្លងទន្លេសាបក្នុងរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ក៏មានគម្រោងសាងសង់ស្ពានឆ្លងទៅក្តីតាកុយ និងស្ពានព្រែកប្រា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នរណានិយាយអ្វីក៏និយាយទៅ តែសំខាន់កម្ពុជា បានវិវឌ្ឍន៍ពីអត់ស្បែកជើងពាក់ មកមានស្បែកជើងពាក់ អត់កង់មកមានកង់ និងកំពុងមានយានយន្តប្រើប្រាស់រហូតស្ទះចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅព្រុចសែល ប្រទេសបែលហ្ស៉ិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានឱ្យរដ្ឋមន្ត្រីបរិស្ថាន ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានផ្ទៃទឹកខែប្រាំងជិត ៥សែនហិកតា, ផ្ទៃដីវាលស្មៅជាង ៦សែនហិកតា និងផ្ទៃដីលំនៅឋានមានជាង ៣សែនហិកតា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានព្រៃស្រោងជាង ៣លានហិកតា, ព្រៃបៃតងជាង ៣លានហិកតា, ព្រៃរបោះមានជាង ១លានហិកតា, ព្រៃលិចទឹកមានជាង ៧សែនហិកតា, ព្រៃកោងកាងមានជាង ៧ម៉ឺនហិកតា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជានាពេលបច្ចុប្បន្នមានកៅស៊ូជាង ៦សែនហិកតា, ស្រូវមានជាង ៤លានហិកតា, ស្វាយមានជាង ២៩ម៉ឺនហិកតា, ស្វាយចន្ទីមានជាង ២៣ម៉ឺនហិកតា, ពោតមានជាង ១៦ម៉ឺនហិកតា, អំពៅមានជាង ១៣ម៉ឺនហិកតា, ឫស្សីមានជាង ១១ម៉ឺនហិកតា, ម្រេចមានជាង ៤ម៉ឺនហិកតា, ចេកមានជាង ៣ម៉ឺនហិកតា, ដូងប្រេងមានជាង ២ម៉ឺនហិកតា, តាង៉ែនមានជាង ៣ពាន់ហិកតា, ដំណាំហូបផ្លែដទៃទៀតមានជាង ២៥ម៉ឺនហិកតា និងផ្នែកផ្សេងៗមានជិត ២លានហិកតា។
* សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ កុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ ខឹម វាសនា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងកង្វល់រឿងប៉ះពាល់ដល់ច្រវ៉ាក់ផលិតតាមបណ្តារោងចក្រ សហគ្រាសនានា ដែលត្រូវពលករខ្មែររត់ចោលការងារ ហើយអាចឈានដល់ការប្តឹងផ្តល់ពីក្រុមហ៊ុន។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានសកម្មជននយោបាយប្រឆាំងនៅខេត្តកំពង់ធំ ឱ្យប្រយ័ត្នប្រយែងពាក្យសម្តី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណង ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្លាមៗសម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ ខឹម វាសនា នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ខឹម វាសនា អត់ដែលអំពាវនាវពលរដ្ឋងើបប៉ះបោរផ្តួលរាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះចម្ការ ខឹម វាសនា អាចចេញបាន តែចូលមិនបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមនុស្សមួយចំនួនចង់ចេញពីចម្ការ ខឹម វាសនា តែមានមនុស្សហាមឃាត់មិនឱ្យចេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ ខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ។ ទី១៖ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿង និងទី២៖ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯក។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ដែលបានស្ម័គ្រចិត្តរើចេញ។ បើមិនរើចេញទេ នឹងធ្វើឱ្យប្រាសាទអង្គរប្រឈមដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រួសារដែលទាស់ទែងគ្នាចាញ់បោក ខឹម វាសនា នេះ អាធ្យាស្រ័យឱ្យគ្នា ហើយត្រូវរ៉ូវគ្នាវិញ។ ក្នុងនោះអ្នកជិតខាង កុំមានការរើសអើងចំពោះអ្នកដែលចាញ់បោក ខឹម វាសនា។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តសៀមរាប រៀបចំរថយន្តជួយដឹកអ្នកគាំទ្រលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ បើមានអ្នកអត់មានមធ្យោបាយត្រឡប់ទៅផ្ទះ ហើយត្រូវរៀបចំបាយទឹកជូនពួកគាត់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ ត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋនៅក្នុងចម្ការលោក ខឹម វាសនា ដើរចេញពីចម្ការ ដោយអាជ្ញាធរត្រៀមរថយន្តដឹកត្រឡប់ទៅផ្ទះ និងរៀបចំបាយទឹកជូន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេធាវីរាជរដ្ឋាភិបាល លោក គី តិច កំពុងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីតតាំងក្តីលើសំណុំរឿងប្តឹង សម រង្ស៉ី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានភាពចាំបាច់ប្រើកម្លាំង ឬអាវុធ ទៅបំបែកការជួបជុំនៅដីចម្ការរបស់ ខឹម វាសនា នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគក្រៅប្រទេសថា គ្រួសារសម្តេចមិនមានមហិច្ឆតាដណ្តើមតំណែងនាយករដ្ឋមន្ត្រីគ្នានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេសថា បើខ្លួនឯងមិនកើត កុំនឹកស្មានថាគេមិនកើតដូចខ្លួន។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេសថា បើខ្លួនឯងមិនកើត កុំនឹកស្មានថាគេមិនកើតដូចខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅចម្ការលោក ខឹម វាសនា និងការធ្វើបាតុកម្មនៅផ្លូវវេងស្រេង ជាស្ថានភាពខុសគ្នា។
* សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលើកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand Cambodia។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខណ្ឌ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ខិតខំដោះស្រាយបញ្ហាផ្លូវខូច។
* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អភិបាលក្រុងតាខ្មៅត្រូវដកចេញពីតំណែង ព្រោះមិនព្រមមើលផ្លូវខូច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បង្កើនអាសនៈថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យអង្គុយមើលបំណាំគ្នាទេ គឺត្រូវចុះពិនិត្យធ្វើការងារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រថយន្តដឹកលើសទម្ងន់ គឺត្រូវតែពិន័យមិនលើកលែងនោះឡើយ។