សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រៀងអនុក្រឹត្យស្តីពី ចំណាត់ថ្នាក់សំណង់ និងគោលដៅនៃការរៀបចំប្លង់ប្រព័ន្ធបង្ការ និង ពន្លត់អគ្គិភ័យ


នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រៀងអនុក្រឹត្យស្តីពី ចំណាត់ថ្នាក់សំណង់ និងគោលដៅនៃការរៀបចំប្លង់ប្រព័ន្ធបង្ការ និង ពន្លត់អគ្គិភ័យ។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន៖ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួង ស្ថាប័នមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
សូមរំលឹកថា៖ សេចក្តីព្រៀងអនុក្រឹត្យស្តីពីចំណាត់ថ្នាក់សំណង់ និងគោលដៅ នៃការរៀបចំប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ នេះ ត្រូវបានក្រុមការងារដែលដឹកនាំ ដោយ ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើការប្រជុំពិភាក្សា ជា បន្តបន្ទាប់រហូតមក។